ករណីឃាតកម្ម ប្តី-ប្រពន្ធថៅកែបារីសេក ខេត្តកំពត មានតម្រុយ
ខេត្តកំពត ៖ ប្រភពពីលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តកំពតបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២០ វិច្ឆិកា ២០១៥ នេះថា ពាក់ព័ន្ធករណីឃាតកម្មលើម្ចាស់សាខាក្រុមហ៊ុនបារីសេកខេត្តកំពត ត្រូវបានរកឃើញមុខសញ្ញាខ្លះៗហើយ ប៉ុន្តែមិនទាន់បង្ហាញនៅឡើយទេ ព្រោះស្ថិតក្នុងការស៊ើបអង្កេតបន្តឱ្យជាក់លាក់ និងត្រឹមត្រូវសិន ។ គួររំលឹកថា ឃាតកម្ម២នាក់ប្តី-ប្រពន្ធ ម្ចាស់ដេប៉ូចែកចាយបារីសេក ពុំទាន់មានពន្លឺ ។ ជុំវិញ សមត្ថកិច្ចថា ៖ ករណីមនុស្សឃាតក្នុងផ្ទះដេប៉ូបារីសេកសាខាខេត្តកំពត សង្ស័យជាករណីប្លន់សម្លាប់៕
No comments