មួន​ ម៉ារ៉ា មានកម្លាំង និងមានក្តីសុខបំផុត ពេលបានថើប ប្រពន្ធសំណព្វចិត្ត

ភ្នំពេញ៖ ដូចជា ប្រិយមិត្តបានជ្រាបរួចមកហើយ ពីអតីតតារាចម្រៀងប្រុស លោក មួន​ ម៉ារ៉ា ដែលជាស្វាមីដ៏ល្អម្នាក់ ប៉ិនយកចិត្តភរិយា ពេលនាងកំពុងពរពោះ។
លោក មួន ម៉ារ៉ា តែងមើលថែ ស្រឡាញ់ថ្នាក់ថ្នមភរិយា ពេលមានផ្ទៃពោះ បានយ៉ាងល្អ ហើយមិនតែប៉ុណ្ណោះ រូបលោក តែងជូននាង ទៅទទួលទានអាហារគ្រប់យ៉ាង ឲ្យតែនាងឃ្លាន។
បើក្រឡេកមើល គណនីហ្វេសប៊ុក របស់លោក មួន ម៉ារ៉ា ​បានបង្អួតរូបថតផ្អែមល្ហែម ជាមួយនឹងភរិយាសំណព្វចិត្តគ្រប់ពេលវេលា។ ហើយកាលពីម្សិលមិញនេះដែរ  រូបគាត់ ក៏បានបង្ហោះរូបថត និងសារដ៏រ៉ូម៉េនទិកមួយ ដែលសរសេរថា  "នឹកប្រពន្ធសម្លាញ់ណាស់ ពេលញ៉ាំក៏ចង់ថើប ពេលគេងក៏ចង់ថើប ពេលដើរក៏ចង់ថើប ចង់ថើបគ្រប់ពេល ទោះក្រអូប ឬមិនក្រអូបឲ្យតែបានថើបអូន គឺមានកម្លាំង និងមានក្តីសុខ"
សារទាំងនេះ ពិតជាមានអត្ថន័យយ៉ាងខ្លាំង ដែលធ្វើឲ្យ ចាក់ដោតបេះដូង អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ហើយពួកគេក៏បានសរសើរ នូវទឹកចិត្តដ៏ស្មោះស្ម័គ្រ របស់ លោក មួន ម៉ារ៉ា មានចំពោះភរិយា ផងដែរ៕

No comments